មានដឹងអត់! ស្ពានដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជា ស្ថិតនៅខេត្តណា?​
2023-04-11ព័ត៌មានថ្មីៗ

ស្ពានឆ្លងកាត់ស្ទឹងឬស្សីជ្រុំ គឺជាស្ពានដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជា ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រង់គីឡូម៉ែត្រលេខ128+915។ នេះបើយោងតាមក្រសួងសាធារណការនិងដឹកជញ្ជូន។ 

 

 

 

 

គម្រោងសាងសង់ស្ពានឆ្លងកាត់ស្ទឹងឬស្សីជ្រុំ មានកម្ពស់ 90ម៉ែត្រ ប្រវែង 530ម៉ែត្រ ទទឹង10ម៉ែត្រ បន្ទុកនៃស្ពានរចនាតាមស្តង់ដារចិនហាយវេកម្រិត3 ដែលមានបន្ទុក(Design Load)ចំនួន 55T ហើយគ្រោងចំណាយថវិកាអស់ 22.92 លានដុល្លារអាមេរិក។ 

 

ការសាងសង់ស្ពានឆ្លងកាត់ស្ទឹងឬស្សីជ្រុំ នឹងត្រូវប្រើរយៈពេលសាងសង់ចំនួន 28ខែ ពោលគឺសាងសង់ឡើងនាខែកុម្ភ: ឆ្នាំ 2023 និងគ្រោងបញ្ចប់ការសាងសង់នាខែឧសភា ឆ្នាំ2025។

 

សូមបញ្ជាក់ថា ស្ពានឆ្លងកាត់ស្ទឹងឬស្សីជ្រុំ ស្ថិតនៅក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ10 ដែលតភ្ជាប់ពីសំឡូត វាលវែង អូរសោម កោះកុង ដែលកំពុងស្ថាបនា នឹងក្លាយជាស្ពានខ្ពស់​ជាងគេបំផុត​នៅកម្ពុជា។ 

 

ស្ពាន​នេះ​មិន​ត្រឹមតែ​ផ្តល់ អត្ថប្រយោជន៍​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​អាច​ជា​ផ្នែក​មួយ​ទាក់ទាញ​អ្នក​ទេសចរណ៍ ដែល​ចូល​ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត អាច​គយគន់​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល ដោយសារ​ស្ពាន​នេះ​ស្ថិតនៅក្បែរ​តំបន់​ធម្មជាតិជា​ច្រើន ​ជា​ពិសេស​ព្រៃឈើ​ក្រាស់​ៗ​យ៉ាង​ស្រស់​ស្អាត។ 
 

 

ស្វែងរកភ្នាក់ងារអចលនទ្រព្យដែលមានជំនាញតាមរយៈ Harbor Property!

 

លោកអ្នកអាចស្វែងរកផ្ទះលក់ជួល តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ!

 

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

Hotline: +855 99 252288 , +855 66 252288

(Telegram)/ +855 16 252288

WeChat: HB066886633

 

គម្រោងអភិវឌ្ឍន៍ថ្មីអចលនទ្រព្យកម្ពុជា

មតិយោបល់(0)

មិន​ទាន់​មាន​អ្នក​ណា​បញ្ចេញ​មតិ​​ទេ ​អាចចុច "មតិយោបល់" ទីនេះ
ព័ត៌មានពាក់ព័ន្ធ
  • កម្ពុជាអាចធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈបានគ្រប់គ្រាន់ បើទោះបីជាបិទការនាំចូលពីប្រទេសថៃក៏ដោយ
    2025-06-23
  • កម្ពុជា បិទការនាំចូលបន្លែ ផ្លែឈើពីថៃ តាមច្រកព្រំដែនទាំងអស់ ចាប់ពីថ្ងៃនេះតទៅ
    2025-06-17
  • ព្រែកជីកហ្វូណនតេជោ៖ ជិតដល់ថ្ងៃចាប់ផ្ដើមសាងសង់ផ្លូវការ!
    2025-06-10
  • ពន្លឿនការងារ! ព្រែកជីកហ្វូណនតេជោ ឈានបោះបង្គោលដល់កំពត
    2025-06-02